អីយ៉ាស់!!!តារាចម្រៀង ខេមរៈ សិរីមន្ដ ពិតជាមិនធ្វើឲ្យសម្តេចខកបំណងឡើយ ដោយសារតែ… (មានវីដេអូ)

ឆ្នាំហ្នឹង​គិត​តែ​សារ៉ាវ៉ាន់ តែ​ម្តង ត្រៀម​ឲ្យ​ហើយ លេង​ឲ្យ​ណាណី លេងផ្តាំចាស់» នេះគឺជាប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ឆ្នាំមុនយើងមាន បទ និងក្បាច់រាំល្បី ដូចជា “រាំញីកែងជើង“ និង “រាំអ៊ីចេះ” ចំនែកចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នេះវិញ គឺយើងយកបទ ចង្វាក់ សារ៉ាវ៉ាន់ ជាគោល សម្រាប់រាំលេងសប្បាយក្នុងឱកាសខាងមុខនេះតែម្តង។


ក្រោយប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមិនដល់មួយថ្ងៃផង ស្រាប់តែកំពូលតារាចម្រៀងប្រុសជួរមុខ គឺលោក ខេមរៈ សិរីមន្ដ បានបញ្ចេញបទចម្រៀងជាចង្វាក់ សារ៉ាវ៉ាន់ ដែលមានចំណងជើងថា “សារ៉ាវ៉ាន់ខេមរៈ” ដោយបទចម្រៀងមួយបទនេះពិតជាពិរោះ និងហាក់ដូចជាការឆ្លើយតបយ៉ាងយ៉ាប់រហ័សមួយ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនធ្វើឲ្យសម្តេចខកចិត្តឡើយ។












ចង់ដឹងថាពិរោះយ៉ាងណាសូមទស្សនាវីដេអូចម្រៀងនេះខាងក្រោម: