អីយ៉ាស់មានរឿងអ្វីចេះ! រ៉េត ស៊ូហ្សាណា ទះកំផ្លៀង នារីម្នាក់មិនដកដៃ នៅកណ្តាលផ្សារតែម្តង (មានវីដេអូ)

ភាពយន្តរឿងភាគ «បិសាចគូរឲ្យស្រលាញ់» កំពុងតែឆក់យកបេះដូងអ្នកទស្សនាកាន់តែច្រើនឡើងៗ ដោយសារតែរឿងនេះមានការចូលរួមសម្តែងសុទ្ធតែតារាល្បីៗ និងស្រស់ស្អាត ហើយគិតមកដល់ថ្ងៃនេះ រឿង «បិសាចគូរឲ្យស្រលាញ់» បានចូលដល់ភាគទី ៨ ហើយ។




មហាជនជាច្រើនក៏បានដឹងហើយថាតួឯកស្រី ចូចូ ដែលសម្តែងដោយ រ៉េត ស៊ូហ្សាណា ពិតជាមានជីវិតពិបាកណាស់ក្នុងរឿងភាគនេះ ដោយកញ្ញាអាចទទួលធ្វើអ្វីគ្រប់យ៉ាងដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារក្រីក្ររបស់នាង។


ជាក់ស្តែងដូចជាឈុតមួយនោះ តួស្រី ចូចូ ត្រូវបាននារីម្នាក់តាំងខ្លួនថាជាប្រពន្ធដើម ខណៈពេលការពិតគឺខ្លួនជាប្រពន្ធចុងយកប្តីគេសោះ បានកុហស និងជួលឲ្យ ចូចូ ទៅទះកំផ្លៀងប្រពន្ធដើម។ ប៉ុន្តែក្រោយមកទើប ចូចូ ដឹងការពិត ក៏បែរមកទះកំផ្លៀងប្រពន្ធចុងដែលកុហកនាងនោះវិញ ជាច្រើនដៃ នៅកណ្តាលផ្សារតែម្តង។




ចង់ជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម: