មិនធម្មតា!!! មកមើលផ្ទះដ៏ធំ របស់ឆាយ វីរៈយុទ្ធ ដឹងតែលាន់មាត់ថា«កប់ៗ»!

ភ្នំពេញ៖ ស្របពេលជាមួយ ភាពមមាញឹករបស់តារាចម្រៀងដ៏ល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លើសពីនេះ រាល់ចម្រៀងដែលលោកបានបញ្ចេញ សុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជនជាច្រើន។



យ៉ាងណាមិញ ស្របពេលជាមួយនឹងការងាររវល់ រកពេលសម្រាកគ្មាននោះ ឃើញថាសុភមង្គលនៅក្នុងគ្រួសាររបស់នៅតែផ្អែមល្ហែម ដោយលោកតែងតែផ្តល់ភាពកក់ក្តៅឲ្យគ្រួសារជានិច្ចនោះ។ជាក់ពិតណាស់ បច្ចុប្បន្នជីវិតឯកជនរបស់តារារូបនេះកាន់តែឡូយឆាយ ខណៈពេលដែលការងារសិល្បៈជោគជ័យដើរទន្ទឹមគ្នា មិនថាលុយឡាន និងផ្ទះនោះទេ។ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់លោកតែងតែថតនៅទិដ្ឋភាពនៅក្នុងផ្ទះ ដែលក្នុងនោះមើលទៅពិតជាស្អាត ការរៀបចំគួរឲ្យចង់រស់នៅ។មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានសរសើរដ៏លោកដែលបានខិតខំប្រឹងប្រែង រហូតបានដល់ថ្ងៃនេះមានលុយ ឡាន ផ្ទះ និងភរិយាដែលគួរឲ្យស្រលាញ់តែងតែថ្នាក់ថ្នមប្តីនោះ៕






***អានអត្ថបទបន្ត:::: តស្អាតណាស់! តែងខ្លួន​បែបនេះ គង់ វង្ស​យ៉ា​ទី ស្អាតប្លែក មើលអត់​ចង់​ស្គាល់​!

ពីមួយថ្ងៃ​ទៅមួយថ្ងៃ គង់ វង្ស​យ៉ា​ទី កាន់តែ​មានការ​តុបតែង​ខ្លួន​ស្អាត​មើលទៅ​គួរឱ្យ​ក្នាញ់ ។ ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត​ម្នាក់នេះ​បាន​ប្តូរស្ទីលនៃការតែងខ្លួន​ដែល​មើល​ស្ទើរ​មិន​ស្គាល់ ។

​ជាមួយនឹង​ការសរសើរ​ថា​ស្រស់ស្អាត​ប្លែក​ក៏មាន​អ្នកខ្លះ​និយាយថា​តែងខ្លួន​បែបនេះ​បើ​មិន​ប្រាប់ថា គង់ វង្ស​យ៉ា​ទី គឺ​មើល​មិន​ស្គាល់​ទេ ។ គេ​មិនបាន​ដឹងថា​ការតុបតែង​ខ្លួន​របស់ គង់ វង្ស​យ៉ា​ទី បែបនេះ​សម្រាប់​ការថត​ស្ប៉ត​ឬ​យ៉ាងណា​ឡើយ ។ មានការ​និយាយថា គង់ វង្ស​យ៉ា​ទី ស្រស់ស្អាត​បែប​ធម្មជាតិ​កាន់តែ​មើល​កាន់តែ​គួរឱ្យ​ក្នាញ់ ។​ ជាពិសេសនៅេពេលនាងតែងខ្លួនបែបសិចស៊ីបន្តិច ។

កន្លងមក​ម្តាយ​របស់ គង់ វង្ស​យ៉ា​ទី ធ្លាប់​អះអាង​ចេះតែ​ភ័យខ្លាច​កូនស្រី​ជ្រួលជ្រើម​ទៅ​កែស​ម្ជ​ស្ស​ដូច​គេ ។ មានការ​លើកឡើងថា​នៅ ពេល គង់ វង្ស​យ៉ា​ទី លេងខ្លួន​សិច​ស៊ី​ម្តងៗ​មាន​បុរស​មិនតិច​ទេ​លួច​ក្នាញ់​និង​សម្រស់​ផូរផង់​របស់​នាង ។ មួយរយៈ​ចុងក្រោយ​នេះ​គេ​ស​ម្គាល់​ឃើញ គង់ វង្ស​យ៉ា​ទី ហាក់​មិនសូវ​លេចមុខ​នៅក្នុង​សម្តែង​រឿង​ដូច​មុន​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​យ៉ាងណាស្រី​ស្អាត​រូបនេះ​ហាក់​ជោគជ័យជាមួយ​អាជីព​ជា​ពិធី​ការិនី​ខ្លាំង។

រហូតមកដល់​ពេលនេះ គង់ វង្ស​យ៉ា​ទី នៅតែ​ឈរជើង​យ៉ាងរឹងមាំ​ក្នុងនាមជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​« រាត្រី​កម្សាន្ត​»​របស់​ទូរទស្សន៍​ស៊ី​ធី​អិន ៕