អីយ៉ាស់!!!! អ្នកនាង គង់ សុជាតិ បដិសេធ ចូលហង្សមាស តាមឃ្វាលប្តី​ ព្រោះវាជាការ……

ភ្នំពេញ៖ អ្នកនាងគង់ សុជាតិ ដែលលេចមុខក្នុងកញ្ចប់ទូរទស្សន៍ម៉ាយធីវីចូលកន្លះទស្សវត្ស ក្រោយចាកចោល​ទ្រ​នំប៉ុស្តិ៍៣ ពេលនេះក៏ត្រូវសាយភាពដំណើរវេចបង្វិចជាថ្មីចេញពីទ្រនំកំពុងជ្រក រត់រកទ្រនំថ្មី ទៅគៀក​កិតនឹងប្តីក្មេង។



បកស្រាយពីដំណឹងដែលកំពុងរន្ទឺពីដំណើរវេចបង្វិចទៅជ្រកក្នុងទ្រនំជាមួយប្តីក្មេងលោក ជា វិបុល ដែល​កំពុង​មានសន្ទុះប្រជាប្រិយភាពនៅហង្សមាស ក្នុងអាជីពជាពិធីករនោះ អ្នកនាងគង់ សុជាតិ ហាក់ស្ទាក់​ស្ទើនិង​ភាពក្លាហាន ស្រាយចម្លើយឲ្យមជ្ឈដ្ឋានមហាជនអស់ចម្ងល់។ ក្នុងចម្លើយបែបស្ទាក់ស្ទើនោះ អ្នកនាង​បាន​ប្រាប់ថា ខ្ញុំទៅធ្វើការនៅហង្សមាសមែន តែមិនមែនទៅតាមស្វាមី លោកជា វិបុល ទេគឺទៅធ្វើការងារដែលខ្ញុំស្រលាញ់»។



បន្ទរនឹងសំដីបដិសេធ តាមរកកន្លែងអង្គុយជិតប្តីក្មេងនោះដែរ អ្នកនាងគង់ សុជាតិ គ្រាន់តែ​សង្វេបខ្លីថា​«មិនមែនចូលហង្សមាសដោយសារមានស្វាមីលោកវិបុល នៅទីនោះឡើយ ព្រោះអាជីពជាពិធីកា​រិនីអ្នកនាង​ស្រលាញ់ជាយូរណាស់មក ហើយអីចឹងទោះជាខ្ញុំទៅដល់ណា ឬមានជីវភាពធូរធារយ៉ាងណាក៏មិន​អាចបោះបង់​ចោលអាជីពមួយដែលស្រលាញ់ខ្លាំងនេះដែរ ហើយបើទស្សនិកជននៅតែគាំទ្ររគឺអ្នកនាងនឹង​បន្ដរធ្វើ​MCជារៀងរហូត៕