ពេលនេះនាយក្រឹមរៀបរាប់ទាំងទឹកភ្នែក!! ខ្លួនសុខចិត្តដើរស៊ីឈ្នួលគេទាំងយប់ទាំងថ្ងៃហើយយកលុយឲ្យកូនរៀនសាលាអន្តរជាតិរហូតដល់វិទ្យាល័យ អស់លុយជាង១២ម៉ឺនដុល្លារ! ហើយចុងក្រោយកូន….

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយក្រឹម ទើបតែទទួលបានចំណងដៃកូនស្រីភ្លោះ យ៉ាងស្រស់ស្អាត ដែលជាតំណក់ឈាមជាមួយនឹងស្រីលាភ ដែលជាមិត្តរួមទ្រនំសិល្បៈ ជាមួយគ្នា ។ ចាប់តាំងពីតារាកំប្លែងទាំង២ដួងនេះ បានចាប់ដៃគ្នាសាងសុភមង្គល ឃើញថាមានការរិះគន់ ជាច្រើនទៅលើរូបលោក ខណៈពេលដែលមានកូនរបស់នាយក្រឹម លែងចង់រាប់រក កាត់កាលឪពុក និងនិយាយរឿងរ៉ាវជាច្រើននៅក្នុងគ្រួសារជាច្រើន។


តែទោះជាយ៉ាងណា តារាកំប្លែងមាឌតូចរូបនេះ ក៏មិនសូវតបតប៉ុន្មានដែលនៅពេលដែលមានរឿងនេះកើតឡើង។ ដោយឡែកនៅក្នុងគ្រួសារនីមួយៗយើងមិនអាចដឹងច្បាស់នោះទេ ថាមានអ្វីកើតឡើង ដូចជាពាក្យចាស់តែងនិយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។



ស្របពេលជាមួយគ្នានេះដែរ គូស្នេហ៍អ្នកនាងចន ច័ន្ទលកិ្ខណាបានបង្ហោះសារមួយដែលនិយាយពីតារារូបនេះថា៖
«បងក្រឹមបានរៀបរាប់រឿងគ្រួសារគាត់ទាំងទឹកភ្នែក ពេលខ្លះយើងមិនអាចមើលពីសម្បកក្រៅបានទេ ជាពិសេសសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ។ តើប្រជាជនប៉ុន្មាននាក់ដែលសុខចិត្តដើរស៊ីឈ្នួលគេទាំងយប់ទាំងថ្ងៃ ហើយយកលុយឲ្យកូនរៀនសាលាអន្តរជាតិរហូតដល់វិទ្យាល័យ អស់លុយជាង១២ម៉ឺនដុល្លារ!»៕