មកមើលមុខ! តារា​កំប្លែង​ហុងកុង​ទាំង​ ៩ ដែលពេញនិយមនៅ អាសីុ

ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូលចិត្ត​តាម​ដាន​ទស្សនា​ភាពយន្ត​កំប្លែង​ចិន​ហុងកុង​ ច្បាស់​ជា​ស្គាល់​កំពូល​តារា​កំប្លែង​ចិន​ទាំង​៩​ដួង​នេះ ​ល្បី​ខ្លាំង​អំឡុង​ទសវត្ស​ឆ្នាំ ៩០ ខណៈ​ដែល​ពួក​គាត់​បាន​បង្ហាញ​ទស្សនីយភាព​​កំប្លែង​ក្នុង​ខ្សែភាពយន្ត​ចិន​ហុងកុង ដែល​​ធ្វើឲ្យ​ទស្សនិកជន​សើច​ក្អាកក្អាយ​​រហូត​មក​ដល់​បច្ចុប្បន្ន​ តាមរយៈ​ទូរទស្សន៍​ខ្សែកាប​ និង​តាម​រោង​កាហ្វេ​នានា​ក្នុង​ប្រទេស​កម្ពុជា​។

ដោយសារ​តែ​ភាព​ប៉ិនប្រសព្វ​នៃ​ការ​សម្តែង​ដ៏​ល្អ​ឥត​ខ្ចោះ​ របស់​តារា​សម្តែង​ទាំង ៩​ ដួង​នេះ​ធ្វើ​ឲ្យ​កំពូល​តារា​កំប្លែង​ទាំង​នេះ​មាន​ឈ្មោះ​ល្បី​រហូត​មក​ដល់​បច្ចុប្បន្ន​ ទោះបីជា​ពួក​គាត់​មាន​អាយុ​ច្រើន​។ កំពូល​តារា​កំប្លែង​ សម្តែង​ភាពយន្ត​ចិន​ហុងកុង​ទាំង​៩​ដួង មាន​ដូច​ខាង​ក្រោម​៖

​​

១. លោក Stanley Fung

​​

តារា​សម្តែង និង​ជា​អ្នក​ដឹង​នាំ​រឿងStanley Fungបើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៧២ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូបនេះ​កើត​នៅ​ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ ១៩៤៥ នៅ​ទីក្រុងShunde District ប្រទេស​ចិន ។

២. លោក Natalis Cha

តារា​សម្តែងNatalis Chan ដែល​ចូលចិត្ត​តាម​ទាក់​ស្រី​ស្អាត បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៦៧ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ០៣ ខែ​ធ្នូ ឆ្នាំ ១៩៥០ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន ។​

៣. លោក Eric Tsang

តារា​សម្តែង Eric Tsang ហៅ​អា​ម៉ាប់​តូច​ បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៦៤ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ១៤ ខែ​មេសា ឆ្នាំ ១៩៥៣ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន ។

៤. លោក Richard Ng


តារា​សម្តែង​ Richard Ng ដើរ​តួ​កំប្លែង​ក្នុង​ភាពយន្ត​ហុងកុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៨០ ដល់ ៩០ បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៧៨ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ ១៩៣៩ នៅ​ខេត្ត គ័ងដុង ប្រទេស​ចិន ។​
៥. លោក Wong Yat-fei

តារា​សម្តែង Wong Yat-fei ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​រហ័ស​នាម​ថា ក្បាល​ដែក ក្នុង​ភាព​យន្ត បាល់ទាត់​សាវ​លីង​ទិន​ហ្វី​ បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៧១ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ១៩៤៦ នៅ​ទីក្រុង ម៉ាកាវ ប្រទេស​ចិន ។
៦. លោក Karl Maka

តារា​សម្តែង Karl Makaហៅ​អា​ត្រងោល បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៧៣ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ២៩ ខែ​កុម្ភៈ ឆ្នាំ ១៩៤៤ នៅ​តំបន់​ ឆុងល័ង ទីក្រុង​តៃសាន ប្រទេស​ចិន ។​
៧. លោក Nick Cheung

តារា​សម្តែង Nick Cheung ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​តារា​រូប​នេះ​គឺ​ជា​ស្តេច​ល្បែង បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៥៣ ឆ្នាំ​ហើយ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ០២ ខែ​ធ្នូ ឆ្នាំ ១៩៦៤ នៅ​ទីក្រុង ហុងកុង ប្រទេស​ចិន ។​
៨. លោក Ng Man-tat

តារា​សម្តែង Ng Man-tat ជា​ដៃ​គូ​សម្ដែង​ស្និត​បំផុត​របស់​ទិនហ្វី​ ធ្វើឲ្យ​ទស្សនិកជន​ស្ទើរតែ​ទប់​សំណើច​មិន​បាន បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៦៥ ឆ្នាំ​ហើយ​ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ០២ ខែ​មករា ឆ្នាំ ១៩៥២ នៅ​កោះ​សៀវ​ម៉ីញ ប្រទេស​ចិន ។​
៩. លោក Bobby Yip

តារា​សម្តែង Bobby Yip ដើរ​តួ​អង្គជា​អង្គរក្ស​ស្រី​សាច់​ដុំ​ វាយ​អស់​ស្ទះ​ ជា​តារា​កំប្លែង​ស្ងួត​ មុខ​មិន​សូវ​ស្អាត​មួយ​ដួង បើ​គិត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ ៦៣ ឆ្នាំ​ហើយ​ ។ តារា​សម្តែង ​រូប​នេះ​កើត​នៅ​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ ១៩៥៤ នៅ​កោះ​សៀវ​ម៉ីញ ប្រទេស​ចិន ។​