ដើម្បីតែប្រុស៖ ស្រ្តីម្នាក់ហ៊ានសម្លាប់កូនឯងចោល​

ខ្មែរ​៖ នៅលើបណ្តាញសង្គម​ថ្មីៗ បាន​ធ្វើការចែកចាយ​រូបស្រ្តីវ័យ​ក្មេង​ រូប​សម្ផ​ស្ស​ក៏ស្រស់ប្រឹមប្រិយ​ លេងខ្លួនបែបជានារីឡូយឆាយ​ក្នុងសង្គមដ៏​ទំនើប​​សក់​ក្រហម និងថ្ពាល់ក៏សរហ្មតរលោង ។ តែ​យ៉ាង​ណា ការបន្តចែកចាយ​រូប​ភាព​នារី​ដ៏ស្រស់សោភា ក៏បង្ហាញ​ពី​ចេតនា​ដ៏មហាស្មោកគ្រោក​ក្នុងនាម​ជាស្រ្តីនិង​ជា​ម្តាយ ព្រោះតែ​ស្នេហាដឹកមុខ​លែងសូម្បីតែកូនខ្លួនឯងក៏នាងគ្មានធម៌ក្នុង​ខ្លួន​ចំពោះតំណក់ឈាមខ្លួន​ផង​។

ក្នុងបណ្តាញសង្គមដែលបង្ហាញជាធារណៈថា ប្រភពរូបភាពនិង​ព័ត៌​​មាន​នេះ​ទទួលបានពីខ្មែរ២៤ ដែលភ្ជាប់ជា​​​មួយរូបស្រ្តី​ម្នាក់​នេះ​និង​រូបសពក្មេងអណ្តែង​ទឹកក៏​បានពណ៌នាយ៉ាងដូច្នេះថា «ស្រ្តីម្នាក់​សុខ​​​ចិត្ត​សម្លាប់កូ​នខ្លួ​នឯ​ងព្រោះ​តែ​ខ្លាច​ប្តីក្រោយដឹងថានា​ងធ្លាប់​មានកូនរួចហើយ»។

មជ្ឈដ្ឋាន​សង្គម​ដែលបង្ហាញសារអំពាវនាវ​ឲ្យបន្តចែកចាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ច្រើន ទុកជាសារអប់រំសង្គម​នោះ ពួកគេម្នាក់ៗបាន​សរ​សេរថ្កោលទោស​ចំពោះ​រូបនារីជាម្តាយ ដែលមាន​ចរិតអន់​ជាសត្វ​នេះ​យ៉ាងច្រើន។ ខណៈ​ក៏មាន​សារជាច្រើនលើកឡើង​ក្នុងន័យ​ថា «ម៉េចក៏ល្វង់​ទៅឈ្លក់និងស្នេហាមិនគិត​ពីសាច់ញាតិសូម្បី​កូន​ខ្លួន​ឯងក៏សម្លាប់ចោល ខ្លាចគេដឹងថា មានកូន ។ បុរស​នោះគេមិន​ស្រ​ឡាញ់នាងចិត្តអន់ជាងសត្វនេះទេ បើគេស្រឡាញ់នាង ក៏គួរតែ​ស្រ​ឡាញ់កូននាងដែរ នោះចាំនាងសម្រេចផ្ញើអនាគត នេះ​នាងបាប​ធ្ងន់ណាស់ ព្រះមិនប្រោសទេ​ ជាតិក្រោយមិនដឹងកើតជាអ្វីទេ »។