សាន ផានិត និយាយចំៗក្រោយឡាយ វណ្ណៈ ជាប់

ភ្នំពេញ៖ រំពេចពីលោក ឡាវ ណ្ណៈ អស់នាទីជាចៅហ្វាយខេត្តតាកែវ មកជាអនុរាស្រ្ត ក្រោមគ្រោះតណ្ហា សម្លាប់ជីវិតស្រីកំណាន់ខ្លួនឯងនោះ។ ឃើញមានមតិរឹះគន់ជាច្រើន បានស្រោចលើអតីតអ្នកដឹកនាំរាស្រ្តមួយខេត្តនេះថា មានចរិកមិនល្អ មានលុយហើយមានអំណាចមិនគិតសន្សំបុណ្យ រួមទាំងលោក សយ សុភាព ក៏វាប្រហារធ្ងន់ៗថា «អតី​ត​អ​ភិបាលខេត្តតាកែវរូបនេះ ជាមនុស្សឈ្លើយមហា។ខណៈដែរ តារាចម្រៀង សាន ផានិត្យ ក៏ចេញសាររឹះគន់ក្នុង​ន័​យ​ទុច្ចរិកស្រដៀងគ្នានេះដែរ។

គួររំឭកថា លោក ឡាយ វណ្ណៈ ក្រោយសមត្ថកិច្ចឃាត់ខ្លួននៅបានមួយយប់ នៅថ្ងៃទី២ខែមេសា ក៏ត្រូវបញ្ជូនឡើងតុលាការធ្វើការសាកសួរបន្ថែមពីករណីឃាតកម្មលើស្រីកំណាន់ ជាស្រ្តីមេម៉ាយកូនបី ឈ្មោះ ចេវ សុវឍ្ឍនា ។ ខណៈឃាតកម្មនេះ ក៏ត្រូវបានទាំងរាស្រ្តនិងទាំងមន្រ្តីពោលថា ជាឃាតកម្មកក្រើកសង្គមខ្មែរ ខណៈកន្លងមកពុំធ្លាប់មានឡើយ រវាងមន្រ្តីថ្នាក់កំពូលរបស់រាស្រ្ត បែបសម្លាប់រាស្រ្ត ឬក៏ជាស្រីស្នេហ៍នោះ។
រឿងរ៉ាវដ៏កក្រើកនេះ ត្រូវបានគេលើកមកនិយាយគ្រប់គ្នា មិនថាមហាជនរឺក៏សិល្បៈករនោះទេ តួយ៉ាងលោក សាន ផានិត បានបញ្ចេញទស្សនៈរបស់ខ្លួនទៅលើអតីតអភិបាលនៃគណៈអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈផង​ដែរ​ថា​«ពេលដែលអ្នកនៅមានជីវិតល្អជាបុគ្គលសាធារណះនៅមានពេលវេលាច្រើនធ្វើរឿងដែលត្រឹមត្រូវ កុំពុលនិង​លុ​យ​អំណាចចំណាយសប្បាយតែលើស្រីស្អាតនិងនៅឆ្ងាយ​ពី​អ្នកក្រនិងគ្រួសារពេក ឃើងមិនដឹងថានិងមានអ្វីកើត​ឡើ​ងថ្ងៃស្អែកសំរាប់យើងឡើយ »។

តារាចម្រៀងដែលមានសមត្ថភាពខ្ពស់រូបនេះបន្តទាំងភ្ជាប់មកជាមួយរបថតមនុស្សរបស់លោកទៀត​ថា«​យ៉ា​ង​ហោ​​ចណាស់ក៍អ្នកនៅសល់រូបថតល្អៗបានផុសខ្លះក្នុងហ្វេសប៊ុកជាទ្រព្យដល់កូនៗនិងសង្គ​ម​ជាតិ ឃើញទេថ្ងៃនេះអ្ន​ក​មានបញ្ហាស្រីៗផ្សេងទៀតអ្នកធ្លាប់អោយលុយនិងបក្សពួកបូសក្លៀកគេនៅណា? ទីបំផុតមានតែប្រពន្ធកូននិង​ម្តាយឨពុកដែលអ្នកតែងតែកុហក់រហូតមកប៉ុណ្នេះដែលកំពុ​ង​គិតដល់អ្នកហើយមិនបោះបង់ អូ!មានទៀ​ត​គី​ព​លរដ្ផរបស់អ្នកបើអ្នកជាមេខេត្តដ៏ល្អកន្លងមក»។