ស្ដាប់​ហើយ​ព្រឺ​សម្បុរ៖ វិញ្ញាណ សាន ស្រីឡៃ បាន​ទៅ​រក​លោក បញ្ញា សិទ្ធិ ក្រោយ​ការ​បាញ់​សម្លាប់

ស្ដាប់​ហើយ​ព្រឺ​សម្បុរ៖ វិញ្ញាណ សាន ស្រីឡៃ បាន​ទៅ​រក​លោក បញ្ញា សិទ្ធិ ក្រោយ​ការ​បាញ់​សម្លាប់
នៅ​ក្នុង​បទ​សម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ជា​មួយ​នឹង​លោក បញ្ញា សិទ្ធិ ដែល​លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា វិញ្ញាណ​របស់​សព​តារា​ចម្រៀង សាន ស្រីឡៃ មក​លេង​នឹង​ពួក​លោក ដែល​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ខ្ញាក​​តែ​ម្ដង។

លោក​បាន​លើក​ឡើង​ថា នៅ​ពេល​លោក​អុជធូប​នៅ​កន្លែង​បុណ្យ​សព​រួច​ហើយ លោក​បាន​ជិះ​ឡាន​មក​វិញ ពេល​ចេញ​ផុត​ពី​វត្ត​បាន​ប្រហែល ៥ នាទី លោក​បាន​លឺ​សម្លេង​សត្វ​ឆ្មា​យំ។ សម្លេង​ឆ្មា​កាន់​តែ​លឺ​ខ្លាំង​ទៅៗ លោក​ក៏​ឈប់ឡាន ដើរ​រក​មើល​ក្រែង​មាន​សត្វ​ឆ្មា​នៅ​ក្នុង​ឡាន ប៉ុន្តែ​រូប​លោក និង​អ្នក​នៅ​ក្នុង​ឡាន​ទាំង​អស់ មិន​បាន​រក​ឃើញ​សត្វ​ឆ្មា​នោះ​ទេ។

សូម​ស្ដាប់​បទ​សម្ភាសន៍​លម្អិត ជា​មួយ​លោក បញ្ញា សិទ្ធិ ខាង​ក្រោម​នេះ!!!

តើ​អ្នក​ទាំង​អស់​គ្នា ធ្លាប់​ជួប​រឿង​ដូច​លោក បញ្ញា សិទ្ធិ ទេ? ហើយ​តើ​អ្នក​ជឿ​លើ​អបិយ​ជំនឿ​នៃ​ព្រលឹង​វិញ្ញាណ​មនុស្ស​ដែល​ស្លាប់​ទៅ នៅ​មកលេង​មនុស្ស​ដែល​ធ្លាប់​ស្និទ្ធិ​ស្នាល​នឹង​គ្នា​ ឬអត់? សូម​ពិចារណា​ទៅ​តាម​ការ​យល់​ឃើញ​រៀងៗ​ខ្លួន។