បែកធ្លាយ រូបថត​ភរិយា និង​កូនៗ​របស់​លោក ខាន់ ជេមស៍ បន្ទាប់ពី​ព្យាយាម​លាក់បាំង អស់​ជា​ច្រើនឆ្នាំ!


(ភ្នំពេញ)៖ តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ ត្រូវបានទស្សនិកជនទទួលស្គាល់ និងគាំទ្រ បន្ទាប់ពីលោកប្រឡូកចូលសិល្បៈ នៅផលិតកម្មរ៉ក់ ជាលើកដំបូង ហើយរហូតមកដល់ពេលនេះ លោកកំពុងសាងប្រជាប្រិយភាពបន្ថែម នៅក្នុងផលិតកម្មសាន់ដេ។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្រាប់តែកាលពីម្សិលមិញនេះ លោកបានបង្ហាញរូបថតស្និទ្ធស្នាល ជាមួយនឹងភរិយាជាទីស្រឡាញ់របស់ខ្លួន នៅក្នុងបណ្ដាញហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាកន្លងមក គេមិនធ្លាប់ឃើញ តារាចម្រៀងរូបនេះ បង្ហាញមុខភរិយានៅតាមប្រព័ន្ធអ៊ីនធឺណេត ម្ដងណាឡើយ។

ជាការពិតណាស់ លោក ខាន់ ជេមស៍ មិនធ្លាប់បង្ហាញមុខភរិយា ឲ្យមហាជនបានស្គាល់ម្ដងណាឡើយ ដោយទស្សនិកជនតែងតែ មានការងឿយឆ្ងល់ចង់ស្គាល់ ពីមុខមាត់ពិតរបស់ភរិយាតារារូបនេះ ជាយូរណាស់មកហើយ។ ស្របពេលដែលលោកបានបញ្ចេញមុខ ភរិយារបស់លោកមកនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ម្ចាស់បទ «បុប្ផាក្រពុំ» រូបនេះ ព្យាយាមលាក់បាំងជីវវប្រវត្តិផ្ទាល់ខ្លួន មិនចង់ឲ្យមហាជនបានដឹង ពីជីវិតឯកជនរបស់លោក រហូតមកដល់ពេលនេះ លោកបាននៅតែមិនចង់បង្ហាញពីជីវិតឯកជន របស់លោកដដែរ។ ជាពិសេសពាក់ព័ន្ធនឹងរឿងស្នេហា ដោយប្រាប់ថា មិនទាន់គិតគូរឿងរៀបការ យកគ្រួសារ។

ជាមួយនឹងរូបថតបង្គប់ ដោយអត្ថន័យជ្រាលជ្រៅ តារាចម្រៀងស្ថិតនៅក្នុងដួងចិត្តយុវវ័យ លោក ខាន់ ជេមស៍ បានសរសេរយ៉ាងខ្លីថា «នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសំឡាញ់»។

គួរបញ្ជាក់ថា លោក ខាន់ ជែមស៍ កំពុងរស់នៅជាមួយភរិយាសំណព្វចិត្ត និងកូនប្រុសស្រីចំនួន៤នាក់ បង្កើតគ្រួសារពោរពេញទៅដោយសុភមង្គល នៅក្នុងសង្កាត់ស្ទឹងមានជ័យ។ សព្វថ្ងៃនេះ លោកកំពុងដំណើរការ បើកភោជនីយដ្ឋាននៅតំបន់មួយកន្លែង និងកំពុងដំណើរការទៅមុខយ៉ាងរលូន ផងដែរ៕







ប្រភព ៖ Khmertalking