អាថ៌កំបាំងត្រូវបានបកស្រាយ! តើគេសាងសងពីរ៉ាមីតបានដោយរបៀបណា?(មានVide)

ពីរ៉ាមីតគឺជាប្រាសាទបុរាណដ៏ល្បីល្បាញមួយរបស់អេស៊ីប ដែលវាគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយ​ក្នុងចំណោមសម្បត្តិបេតិកភណ្ឌជាច្រើនក្នុងពិភពលោក ។ យើងបានដឹងហើយថាវាធំហើយមានកម្ពស់ខ្ពស់ ហើយវាត្រូវបានសាងសង់ដោយការបណ្ដុបថ្មធំៗពីលើគ្នា បើខ្ពស់បែបហ្នឹង ធំបែបហ្នឹងតើគេអាចយកថ្មដែលមានទំងន់ធ្ងន់ៗទៅបណ្ដុំពីលើគ្នាបានដោយរបៀបណា? បើតាមការប៉ានស្មានវានឹងកាន់តែលំបាក់នៅពេលការបណ្ដុំថ្មកាន់តែខ្ពស់ទៅៗ។

សំនួរសួរថាតើវាសាងសង់បានដោយរបៀបណានេះក៏បានធ្វើឲ្យអ្នកវិទ្យសាស្ត្រ ក៏ដូចជាអ្នកបុរាណវិទូ ឈឺក្បាលផងដែរ ដែលវាពិតជាពិបាកនឹងបកស្រាយខ្លាំងណាស់ ពីព្រោះតែក្នុងសម័យកាលដែលគ្មានគ្រឿងចក្រ ហើយប្រើប្រាស់តែកម្លាំងមនុស្សនិងសត្វសុទ្ធសាធ តើគេអាចនឹងយកដុំថ្មដែលមានទំងន់រាប់តោនទៅដាក់បណ្ដុំពីលើគ្នាដោយរបៀបណា? ពេលការសាងសង់ស្ថិតនៅកំពស់ទាបៗនៅឡើងបញ្ហាប្រហែលជាមិនសូវជាចោទនោះទេ ប៉ុន្តែនៅពេលដែកគេសាងសង់កាន់តែខ្ពស់ ការដឹកជញ្ចូនដុំថ្មឡើងលើនឹងកាន់តែលំបាក ជាពិសេសនៅកំពូលខ្ពស់ៗតែម្ដង។ មុនដំបូងគេបានប៉ានស្មានថា ការដឹកជញ្ចូនថ្មធ្វើឡើងតាមរយៈការអូសដុំថ្មនីមួយៗតាមជម្រាលដែលគេបានសាងសង ប៉ុន្តែការប៉ានស្មាននេះក៏នៅតែមិនអាចដោះស្រាយចង្ងល់បានទាំងស្រុងផងដែរ។

ប៉ុន្តែកាលពេលថ្មីៗក្រុមអ្នកស្រាវជ្រាវ ក៏ដូចជាបុរាណវិទូមួយក្រុមបានចេញមុខបកស្រាយជុំវិញចង្ងល់មួយនេះ ។ ពួកគេបានរកឃើញថា ដុំថ្មមួយដុំដែលប្រើប្រាស់សម្រាប់សាងសងប្រាសាទពីរ៉ាមីត មានទំងន់ប្រហែលជា 6.5 ទៅ 10 តោន ហើយទំងន់សរុបរបស់ ពីរ៉ាមីតអាចមានរហូតដល់ទៅជិត ៦ លានតោន។

ហើយវីដេអូខាងក្រោមនឹងពន្យល់អ្នកថាគេសាងសង់ ពីរ៉ាមីត ដោយរបៀបណា ៖

ប្រភព ​jongdeng
ប្រភព ៖ ancient-code